ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនដែលផ្គើន បន្តសាងសង់សំណង់ ក្នុងពេលហាមឃាត់ បណ្តោះអាសន្នទុកមួយយប់ជាការព្រមាន

ព្រះសីហនុៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបញ្ជាអោយឃាត់ខ្លួនកម្មករសំណង់ ជនជាតិចិនចំនួន២នាក់ ដែលមិន ស្តាប់តាម ការណែនាំ របស់អាជ្ញាធរ ដោយនៅផ្គើនបន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាម ឃាត់បណ្តោះអាសន្ន។ នេះគឺជា សារមួយ ព្រមានជាទូទៅដល់គ្រប់ការដ្ឋានសំណង់ទាំងទ្បាយ ដើម្បីឲ្យ មាន ការ គោរពច្បាប់ក្នុងការសាងសង់នៅក្នុង ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២ ខែកក្កដា នេះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ ការដ្ឋានសំណង់គ្រោងដែកចំនួន ៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង បានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរងចាំ ត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត៕

 

មតិយោបល់