ផ្ទះ ព័ត៌មានជាតិ ជួយ Share ផងប...

ជួយ Share ផងបងប្អូនយាយគេយាយយើង ម្តាយគេម្តាយយើង ដើម្បីឲ្យកូនចៅគាត់បានដឹង! លោកយាយវ័យ៨៩ឆ្នាំម្នាក់ ចេញពីផ្ទះហាត់ប្រាណ ហើយវង្វេងរកផ្ទះមិនឃើញ

0

ភ្នំពេញ: លោកយាយវ័យ ៨៩ឆ្នាំម្នាក់ បានចេញពីផ្ទះមកហាត់ប្រាណ ហើយពេលចង់ត្រឡប់ទៅផ្ទះវិញ មិនដឹងថាផ្ទះនៅឯណាទេ ព្រោះគាត់បានវង្វេងរកផ្ទះមិនឃើញទេ។

លោកយាយខាងលើឈ្មោះ ឈឹម សាមេ មានកូនប្រុសស្រី៣នាក់៖ ទី១ឈ្មោះ ឈឹម រ៉ាវីភេទស្រី ទី២ ឈ្មោះឈឹម សាម៉ន ភេទប្រុស និងទី៣ ឈ្មោះ ផានា ភេទស្រី។

តាមប្រភពព័ត៌មានឲ្យដឹងថា លោកយាយចេញពីផ្ទះដើរហាត់ប្រាណ តាំងពីម៉ោង៧ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ហើយក៏វង្វេងរកផ្ទះមិនឃើញ ដោយបានដឹងថា នៅក្នុងបុរីប៉េងហួត ប៉ុន្តែមិនដឹងថា ទីតាំងណាមួយនោះទេ លេខទូរស័ព្ទកូនចៅ ក៏គាត់មិនបានចាំដែរ។

មកទល់ពេលនេះ លោកយាយកំពុងស្ថិតនៅភូមិបុរីកម្មករ ក្នុងខណ្ឌសែនសុខ ម្តុំទល់មុខមន្ទីពេទ្យលោកសង្ឃ។ លេខទូរស័ព្ទទាក់ទងសួរព័ត៌មាន០១២ ៥៨ ៦២ ០២៕

មតិយោបល់

Loading...