Post News Media ព័ត៌មានជាតិ Update៖ សូមជួ...

Update៖ សូមជួយ Share រកសាច់ញាតិគាត់ផង! សពបុរសម្នាក់ អណ្តែតទឹក នៅខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង១២ និង៣២នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកមកទើរនៅចំណុចកោះញែក ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងជំនាញ បានចុះទៅពិនិត្យមើល ឃើញសភាពសព ហើមស្អុយ មិនអាចសនិដ្ឋានបានថា ជាករណីអ្វីនោះទេ។

សពមានឈ្មោះ ភូ កាន ភេទប្រុស អាយុ ៣១ ឆ្នាំ ទីលំនៅពិតប្រាដករបស់
សពមិនទាន់ដឹងទ្បើយ។

បច្ចុប្បន្នសព ត្រូវបានប្រគល់ទៅឲ្យលោក មេភូមកោះប៉ោ យកទៅធ្វើបុណ្យតាម
ប្រពៃណី៕