ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ២នាក់ ត្រូវបានវិលត្រឡប់មកទឹកដីកំណើតវិញហើយ

ភ្នំពេញ: ពលរដ្ឋខ្មែរ២រូប ត្រូវស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន រៀបចំឯកសារឲ្យបានវិញត្រឡប់មកកម្ពុជាវិញរួមមាន៖

ទី១-ស្រ្តីឈ្មោះ ផុន ធារី កើតថ្ងៃទី២ សីហា ១៩៩០ មកពីភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានមកដល់ស្ថានអគ្គកុងស៊ុលកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា ២០១៦ ដើម្បីស្នើសុំជួយអន្តរាគមន៍ត្រឡប់មកកម្ពុជាវិញ។ សាម៉ីខ្លួនបានឲ្យដឹងថា ខ្លួនត្រូវបានមេខ្យល់នាំចូលទៅប្រទេសចិនកាលពីថ្ងៃទី២៧ មិថុនា ២០១៦ ឆ្លងកាត់តាមប្រទេសវៀតណាម និងបានទៅរស់នៅជាមួយប្តីក្នុងខេត្តអានហួយ ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍ទេ និងថាមូលហេតុចង់ត្រឡប់មកស្រុកកំណើតវិញ គឺដោយសារប្តីបិទសេរីភាពឲ្យនៅតែក្នុងផ្ទះ មិនផ្តល់ប្រាក់កាក់សម្រាប់ចាយវាយ និងមិនផ្តល់សម្លៀកបំពាក់ឲ្យគ្រប់គ្រាន់។

២- បុរសឈ្មោះ នួន បូណា កើតឆ្នាំ១៩៦០ មកពីខេត្តក្រចេះ បានចូលទៅប្រទេសចិនដោយមិនដឹង កាលបរិច្ឆេទច្បាស់លាស់ ដោយសារសាម៉ីខ្លួនមានសតិមិនល្អ។ បច្ចុប្បន្នសាម៉ីខ្លួន ត្រូវបានអាជ្ញាធរទីក្រុង ហានចូវ ឃាត់ខ្លួន។

ស្ថានអគ្គកុងស៊ុលកម្ពុជា បានសហការជាមួយអាជ្ញាធរចិន រៀបចំបែបបទធ្វើដំណើរ ហើយពលរដ្ឋខ្មែរទាំង២រូប បានត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ម៉ោង១១និង១៥នាទីយប់ តាមជើងយន្តហោះលេខ MU 759៕

s

មតិយោបល់