ព័ត៌មានជាតិ

ទៀតហើយ! បាក់របងឥដ្ឋការដ្ឋានសំណង់ជនជាតិចិនមួយកន្លែង ម្តុំមុខកាស៊ីណូវ៉ាន់ឆាវ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានរបងឥដ្ឋការដ្ឋានសំណង់របស់ជនជាតិចិនមួយកន្លែង ស្ថិតនៅម្តុំមុខកាស៊ីណូវ៉ាន់ឆាវ ក្នុងសង្កាត់លេខ៤ បានបាក់រលំមកលើផ្លូវ ដែលពលរដ្ឋធ្វើដំណើរចេញ-ចូល នាវេលាម៉ោងជាង៩យប់ថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៩។

យ៉ាងណាមិញករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ដោយសារពេលបាក់រលំ មិនមានមនុស្សដើរចេញ ចូល ។

តាមការលើកទ្បើងពីពលរដ្ឋ បានឲ្យដឹងថា កន្លងមកខាងមន្ត្រីសាលាក្រុង ធ្លាប់បានចុះហាមឃាត់ដែរ តែខាងម្ចាស់សំណង់ មិនបានអនុវត្តន៍តាមទេ រហូតទាល់តែមានការបាក់រំលំបែបនេះ។

ករណីនេះ ពលរដ្ឋសូមសំណូមពរដល់អជ្ញាធរ ឲ្យចុះមកពិនិត្យផ្ទាល់ផង ព្រោះកម្ទេចឥដ្ឋរបង ដែលបាក់នោះ បានបិទផ្លូវមិនអាចចេញ-ចូលបានឡើយ៕

មតិយោបល់