ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកជំនន់ស្ទឹងពោធិ៍សាត់ ចាប់ផ្ដើមស្រកចុះបណ្តើរៗហើយ

ពោធិ៍សាត់ៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦ និង០០នាទីព្រឹក ស្ថានភាពកម្ពស់ទឹកជំនន់ស្ទឹងពោធិ៍សាត់ ដូចខាងក្រោម ៖

១.កម្ពស់ទឹកសឹ្ទងពោធិ៍សាត់ ៖
-ក្រុងពោធិ៍សាត់ កម្ពស់ទឹក ៤.៨៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥.០០ម៉ែត្រ គិតពីវេលាម៉ោង ៥ និង០០នាទីល្ងាចយប់មិញមក ទឹកស្រកកម្ពស់ ០.៤៣ម៉ែត្រ នៅក្រុងពោធិ៍សាត់។

-ស្រុកភ្នំក្រវាញ កម្ពស់ទឹក ៣.២៤ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦.០០ម៉ែត្រ គិតពីវេលាម៉ោង ៥ និង០០នាទីល្ងាចយប់មិញមក ទឹកស្រកកម្ពស់ ០.៩៨ម៉ែត្រ នៅស្រុកភ្នំក្រវាញ៕

មតិយោបល់