ព័ត៌មានជាតិ

ប្រទះឃើញសពបុរសវ័យជាង៥០ម្នាក់ ក្បែរផ្លូវលំក្នុងស្រុកអូរជ្រៅ

បន្ទាយមានជ័យ: បុរសវ័យជាង៥០ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកដេកស្លាប់ក្នុងព្រៃនៅក្បែរផ្លូវ លំស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញ។

បន្ទាប់ពីបានពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញកាតចេញចូលទៅប្រទេសថៃមួយសន្លឹក ដែលបញ្ជាក់ពីអត្តសញ្ញាណសពថា មានឈ្មោះ ថង ធារី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ ហើយក្រោយការធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញអះអាងថា បុរសខាងលើស្លាប់ក្នុងអំឡុងពេលល្ងាចមួយថ្ងៃ ដោយសារតែផឹកស្រាស្រវឹងខ្លាំង និងខ្យល់គ។

ដោយមិនអាចទំនាក់ទំនងរកក្រុមគ្រួសារសពបាន ទើបប្រជាពលរដ្ឋក្នុងភូមិកើតហេតុសម្រេចបូជាសពនៅទីនោះតែម្តង៕

មតិយោបល់