ចៅក្រមដែលបន្ទុករឿងក្តីរបស់លោកអតីតប្រធានាធិបតីប៉ាគីស្ថាន Pervez Musharraf ត្រូវបានគេលួចបាញ់សម្លាប់កាលពីព្រឹកមិញថ្ងៃសុក្រនេះ។
លោក Chaudhry Zulfikar ជាចៅក្រមនៃទីភ្នាក់ងារស៊ើបអង្កេតរបស់សហព័ន្ធនឹងធ្លាប់ជាប្រធានអង្គចៅក្រមរបស់ប៉ាគីស្ថានដែលត្រូវបានគេបញ្ជាឲ្យទទួលបន្ទុកក្នុងការកាត់ក្តីរឿងរបស់អតីតប្រធានាធិបតីរូបនេះលើករណីឃាតកម្មសម្លាប់លោកនាយករដ្ឋមន្ត្រី Benazir Bhutto ។
របាយការណ៍បានបញ្ជាក់ថារូបលោកត្រូវបានក្រុមខ្មាន់កាំភ្លើងដែលជិះម៉ូតូមកក្បែរបាញ់ត្រូវមុខនិងខ្លួនជាច្រើនកន្លែងនៅខណដែលលោកកំពុងធ្វើដំណើរទៅកាន់តុលាការដើម្បីបើករឿងក្តីរបស់ Musharraf ។កូនរបស់លោកចៅក្រម Zulfikar ដែលត្រូវបានគេបាញ់សម្លាប់នោះបាននិយាយថាឪពុករបស់ខ្លួនធ្លាប់បានទទួលលិខិតគម្រាមកំហែងជាច្រើនដង់ហើយពីជនអនាមិក។
គួរបញ្ជាក់ដែរថាលោក Musharraf ត្រូវបានគេចោទប្រកាន់ពីករណីជាច្រើនកាលពីលោកនៅជាប្រធានាធិបតីរបស់ប៉ាគីស្ថានហើយលោកត្រូវបានតុលាការដាក់បម្រាមមិនឲ្យធ្វើដំណើរចេញទៅក្នុងសាធារណនោះទេបន្ទាប់ពីកាលវិលត្រឡប់មកវិញក្រោយការធ្វើនេរទេសខ្លួនអស់រយះពេល 4 ឆ្នាំមក៕
https://i1272.photobucket.com/albums/y389/domneng/Musharraf/786570-pakistan-shooting-bhutto_zps26f2ee99.jpg
https://i1272.photobucket.com/albums/y389/domneng/Musharraf/bb-s-murder-case-prosecutor-shot-dead-in-islamabad-1367557590-2841_zpsf4408a51.jpg
https://i1272.photobucket.com/albums/y389/domneng/Musharraf/pakistan_167942914_620x350_zps44436f36.jpg
មតិយោបល់