ព័ត៌មានជាតិ

ជនជាតិវៀតណាមលួចមាសជនជាតិខ្មែរជាង ១០ម្លឹង នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំឆ្នុកទូ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីចោរលួចមាសជាង ១០ម្លឹង។

ជនសង្ស័យឈ្មោះ ច្រឹង យ៉ាំងយាវ ជនជាតិវៀតណាម ភេទប្រុស អាយុ ៣១ឆ្នាំ ជាចោរលួចដ៏សកម្ម។

សូមបញ្ជាក់៖ បន្ទាប់ពីទទួលបណ្ដឹងរបស់ម្ចាស់ទ្រព្យថា មានចោរលួចមាស ១០ម្លឹង ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ទឹង សុភ័ក្រ ប្រធានប៉ុស្តិ៍ស្នាក់ការ B04 កងរាជអាវុធហត្ថ និងលោក ហឿន មាស បានដឹកនាំកម្លាំងចុះស្រាវជ្រាវ បង្រ្កាបក្រោយពីកើតហេតុ រយ:ពេលជាង ២ម៉ោងប៉ុណ្ណោះ លោកធ្វើការបង្រ្កាប់បានជោគជ័យ។

ក្រោយឃាត់ខ្លួន និងចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួច ក្នុងឃុំឆ្នុកទ្រូ មិនតិចដងនោះឡើយ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកងរាជអាវុធហត្ថធ្វើរបាយការណ៍បញ្ជូនទៅតុលាការ៕

មតិយោបល់