ក្រចេះ: លោក ធុច បញ្ចាសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដោយមានលោក នៅ ចំណាប់ ជាក្រឡាបញ្ជីអម បានចុះធ្វើការបិទអាជីវកម្មរ៉ែមាសអាណាធិបតេយ្យចំនួន១១ រណ្តៅ កាលពីវរើាម៉ោង១១និង៤០នាទី ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរត្រូន ភូមិអូរពោធិ៍ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយពេលកម្លាំងចុះត្រួតពិនិត្យដល់ទីតាំងរ៉ែមាសអាណាធិបតេយ្យខាងលើ កម្លាំងបានសម្រេចឲ្យម្ចាស់រណ្តៅមាន ទី១ឈ្មោះ ស៊ឹម អូន និង លី ផូន , ទី២ឈ្មោះឃឹម សំអុន , ទី៣ឈ្មោះ ឃៀន ឡេង ,ទី៤ឈ្មោះ លឹម តេង , ទី៥ឈ្មោះ អេង ធី, ទី៦ឈ្មោះ សុខ យឿន និងប៊ិន ប៊ិន , ទី៧ឈ្មោះ កែន វាសនា និងឃឹម ឆាង ,ទី៨ឈ្មោះ អ៊ុយ ឡាក់ និងប៊ិន ប៊ុនលីន , ទី៩ឈ្មោះ ប៉ូវ វណ្ណៈ និងអ៉ី រទ្ធា ,ទី១០ឈ្មោះ ចាប សំអន និងទី១១ឈ្មោះ មាស សាខឿន បិទមិនឲ្យធ្វើអាជីវកម្មលើរណ្តៅទាំងនេះទាំងស្រុង ចាប់ពីពេលនេះតទៅ៕
មតិយោបល់