ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ជនជាតិចិន៣នាក់ ត្រូវបានកម្លាំងការិយាល័យគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលអន្ដោប្រវេសន៍ ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិភ្នំពេញ ធ្វើការឃាត់ខ្លួន ករណីនាំលុយចូលមកប្រទេសកម្ពុជាចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់។
ជនជាតិចិនខាងលើ៖ ទី១ឈ្មោះ Huang Canming អាយុ២៧ឆ្នាំ និងទី២ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ ពួកគេធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមជើងយន្ដហោះលេខ LQ971។ ចំណែកទី៣ ឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ (ជាអ្នកមកចាំទទួលនៅភ្នំពេញ)។
វត្ថុតាងដកហូតរួមមាន៖
-កាបូបយួរដៃចំនួន៣
-ប្រាក់សរុប ៩០០,០០០ដុល្លារ។
សូមបញ្ជាក់៖ ការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានសម្រេចឃាត់ខ្លួនពួកគេ ដោយសារការនាំចូលក្រដាសប្រាក់ទាំងនេះ មានចំនួនច្រើន មិនមានប្រភពច្បាស់លាស់ រួមទាំងមិនបង្ហាញពីគោលដៅច្បាស់លាស់របស់ប្រាក់៕
មតិយោបល់