ភ្នំពេញៈ ទុស្សេខ្សែភ្លើងចែកចរន្តតាមផ្ទះឆេះផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច អន្តរាគមន៍ ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់អស់១៣បំពង់ ភ្លើងរលត់ទៅវិញភ្លាមៗ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបុរីធូ លន ភូមិព្រៃព្រីង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មិនដឹងថា ខ្សែភ្លើងដែលតរាយតាមមុខផ្ទះ ប្រជាពលរដ្ឋក្នុងបុរី ដាច់រលាត់ ឬយ៉ាងណានោះទេ ស្រាប់តែ ផ្ទុះឆេះចេញជាអណ្តាតភ្លើង បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋភ័យស្លន់ស្លោ សមត្ថកិច្ចចុះទៅអន្តរាគមន៍ រាយការណ៍អគ្គិសនី ផ្តាច់ចរន្ត ដើម្បីយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើងឲ្យរលត់ទៅវិញភ្លាមៗ ដោយប្រើប្រាស់អស់១៣បំពង់ ដោយមិនអស់ចិត្ត ព្រួយបារម្មណ៍ ខ្លាចទុស្សេបន្តទៀត ត្រូវបានរថយន្តពន្លត់អគ្គីភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ តែភ្លើងបានរលត់ទៅវិញហើយ មានតែរងចាំខាងជំនាញ បច្ចេកទេសអគ្គិសនី មកពិនិត្យ និងតភ្ជាប់ចរន្តឡើងវិញ ។ ករណីផ្អើលឆោឡោ ដោយទុស្សេខ្សែភ្លើងខាងលើនេះដែរ ពុំបង្កឲ្យអ្នកណារងរបួសឡើង ៕
មតិយោបល់