Post News Media ព័ត៌មានជាតិ លាន់ដូចរន្ទះ ...

លាន់ដូចរន្ទះ រថយន្តពីរគ្រឿងបុកគ្នា របួសមនុស្ស ២នាក់

កំពង់ឆ្នាំង: នៅវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្នុងទិសដៅច្រាស់ទិសគ្នា លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតក្នុងភូមិស្រង៉ាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ករណីនេះ បណ្តាលឲ្យរងរបួសមនុស្ស ២នាក់ (ស្រីម្នាក់របួសធ្ងន់) និងរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ធ្ងរ៕