ភ្នំពេញៈ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទី នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ពោ ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ គីម ប៉ាវ ភេទប្រុស អាយុ ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី។
វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ១គ្រឿងម៉ាកអូប៉ូ ពណ៌ទឹកប៊ិច (បានប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន)។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុជនរងគ្រោះ បានកាន់ទូរស័ព្ទដៃម៉ាកខាងលើ មានស៊ីកាតលេខ ០៩៧ ៣៩ ៩១ ៣២ ៩ ចំណុចកើតហេតុ ពេលនោះជនសង្ស័យ ជិះកង់១គ្រឿង ពណ៌ក្រហម មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោ ហើយជិះកង់គេចខ្លួនបាត់ លុះមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៨និង០០នាទី ទើបឈ្មោះ វួច លីន ត្រូវជាអ៊ំស្រីរបស់ជនរងគ្រោះ បាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ឲ្យជួយស្រាវជ្រាវ បន្ទាប់ មកនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានចុះស្រាវជ្រាវប្រទះឃើញជនសង្ស័យ កំពុងដើរនៅផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក៏ឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១តែម្តង ហើយនៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានចាប់យកភស្តុតាងទូរស័ព្ទដៃ១គ្រឿងម៉ាកអូប៉ូ ពណ៌ទឹកប៊ិច ជារបស់ជនរងគ្រោះ ចំណែកស៊ីកាតរបស់ជនរងគ្រោះលេខ ០៩៧ ៣៩ ៩១ ៣២ ៩ ជនសង្ស័យដោះបោះចោលបាត់ ។
បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
មតិយោបល់