យោងតាមប្រភពព័ត៌មាន RT ដែលចុះបង្ហាញកាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៣ បានឲ្យដឹងថា ការបង្ហាញការហោះហើរលើអាកាស ជិតទីក្រុង Madrid បានធ្វើឲ្យគ្រួសារខាង អ្នកបើកបរយន្តហោះ និងទស្សនិកជននៅទីនោះបានការខ្លោចផ្សារជាទីបំផុត ដោយសារយន្តហោះដែលបានបង្ហាញការហោះហើរនោះបានធ្លាក់ទៅបុកនឹងអគារ ដែលបង្ករឲ្យមានផ្សែងភ្លើងឆេះសន្ធោរសន្ធៅឡើង។
https://i1272.photobucket.com/albums/y389/domneng/3si_zpsd1556ff2.jpg
អ្នកបើកបរត្រូវបានជួយសង្គ្រោះ តែគួរឲ្យសោកស្តាយ ដោយមានរបួស ច្រើន និងហូរឈាមច្រើនពេក ដែលបណ្តាលឲ្យស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។
សាក្សីនៅក្នុងហេតុការណ៍ធ្លាក់ផ្ទុះយន្តហោះនៅអស្ប៉ាញ ជាង ៣០០០ នាក់ ដែលបានឃើញហេតុការណ៍នេះ នៅ Cuatro Vientos ស្ថិតនៅទិសខាត្បូង នាទីក្រុង អេស្ប៉ាញ។
ចំណែកព័ត៌មានរបស់ AP វិញបានបង្ហាញថា គ្មាននរណាឈឺចាប់ ក្រៅពីអ្នកបើកបរ ហើយក៏ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង៕
ទស្សនាវីដេអូឃ្លិបដូខាងក្រោមនេះ ៖
មតិយោបល់