ព័ត៌មានជាតិ

រថយន្តមន្រ្តីតុលាការម្នាក់ ត្រូវម៉ូតូមួយគ្រឿងជិះគេចពីប៉ូលិសចាប់មួកសុវត្ថិភាពបុក បណ្ដាលឲ្យរងការខូចខាត

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលបង្កឡើង ដោយភាគីខាងម៉ូតូ ដែលខំប្រឹងគេចពីសមត្ថកិច្ចចាប់ម៉ួកគោលដៅមុខសាលាខេត្ត។

ដំណើររឿង៖ មុនពេលកើតហេតុ ជនបង្កបានជិះម៉ូតូយ៉ាងលឿន ដើម្បីគេចប៉ូលិសដែលកំពុងឈរចាប់មួកសុវត្ថិភាព ក៏បានបុករថយន្តតាកូម៉ាមួយគ្រឿង ជារបស់មន្ត្រីតុលាការ ខេត្តកំពង់ឆ្នាំងម្នាក់ ផ្នែកខាងមុខស្តុប ប៉ុន្តែដោយមានការយោគយល់ពីម្ចាស់រថយន្ត ភាគីខាងម៉ូតូបានសុំទោស នឹងជួយជួសជុល អស់លទ្ធភាពបានត្រឹមតែ ១៥ម៉ឺនរៀល រឿងរ៉ាវក៏ត្រូវបានបញ្ចប់ក្រោមការយោគយល់ពីមន្ត្រីតុលាការខេត្ត ពុំមានការប្ដឹងផ្ដល់អ្វីទៅលើម្ចាស់ម៉ូតូឡើយ ករណីនេះភាគីខាងម្ចាស់ម៉ូតូគ្មានរបួសអ្វីធ្ងន់ធ្ងរដែរ៕

មតិយោបល់