ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគាស់ទម្លុះទម្លាយផ្ទះពលរដ្ឋ

ភ្នំពេញ: កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី ត្រង់ចំណុចផ្ទះលេខ០៩AEo បុរីឡាយគង់ ផ្លូវបេតុងលេខ០១ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ៅ ផល្លាភ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៤N ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យចំនួន០១នាក់ ឈ្មោះ សុខ ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀនឃាត់ខ្លួនជាក់ស្តែង)។

វត្ថុតាងចាប់យក៖
-កន្ត្រៃកាត់ដែក(ធំ)ចំនួន០១
-ទួណឺវីសចំនួន០១ និងសោរផ្ទះ(ខូច) ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពឆ្កឹះសោផ្ទះ និងកាត់ចម្រឹងបង្អួចផ្ទះរបស់ជនរងគ្រោះ ដើម្បីចូលលួចយកទ្រព្យសម្បត្តិប្រាកដមែន ហើយកន្លងមករូបគេ និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញបានសម្រេចជាច្រើនលើកថែមទៀត រួចជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់