ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន មានភ្ញាក់ផ្អើលស្រ្តីម្នាក់ បានតាមទាន់ប្ដីមានសាហាយស្មន់ ក្នុងផ្ទះសំណាក់ «ស្រែនាង»។
ស្ត្រីខាងលើមានឈ្មោះ កល ច័ន្ទកញ្ញា អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកបុរសជាប្តីមានឈ្មោះថា អ៊ង រី អាយុ៣៦ឆ្នាំ ត្រូវបានគេស្គាល់ថា ជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុងម្នាក់ ត្រូវបានប្រពន្ធតាមទាន់ ពេលយកស្រីស្នេហ៍ទៅដេក នៅផ្ទះសំណាក់ខាងលើ ហើយមានការឈ្លោះទាស់ទែងគ្នា និងរត់ប្រសេកប្រសាច ផ្អើលទាំងយប់។
សូមបញ្ជាក់៖ ពលរដ្ឋខ្លះនៅកន្លែងកើតហេតុ បានរិះគន់ទៅលើព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង ជាអ្នកកាន់ច្បាប់ បែរជាប្រព្រឹត្តអំពើបែបនេះទៅវិញ ហើយពលរដ្ឋនៅតាមតុកាហ្វេ កំពុងមានចម្ងល់ថា តើថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នឹងមានវិធានការយ៉ាងណា ទៅលើព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង ដែលធ្វើឲ្យប៉ះពាល់ស្ថានប័ន និងជាគំរូមិនល្អដល់មន្ត្រីដទៃទៀត៕




មតិយោបល់