ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបទីតាំងល្បែងប្រជល់មាន់ ឃាត់ខ្លួនមនុស្សជាច្រើន

ភ្នំពេញ: កម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ក្រោមការបញ្ជាដោយលោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ធពោធិ៍សែនជ័យ បានចុះទៅបង្រ្កាបសង្វៀនជល់មាន់២កន្លែងផ្សេងគ្នា ទីតាំងទី១នៅ ចំណុច ក្រោយភូមិត្រពាំងទា សង្កាត់សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៩និង០០ព្រឹក និងទីតាំងទី២ វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមនគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសង ប្រជល់មាន់ ក្នុងមូលដ្ឋានខាងលើ ក្រោមបញ្ជាពីលោកអធិការខណ្ឌ កម្លាំងអន្តរាគមន៍ រួមសហការជាមួយកម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល បានបើកការបង្ក្រាបនៅចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង និងសង្កាត់កាកាប២។
ក្រោយពីឃាត់ខ្លួនអ្នកលេងល្បែងខាងលើ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋាន ខណ្ឌបន្តតាមនីតិវិធី ៕

 

មតិយោបល់