ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពកាច់.កម៉ូតូបុគ្គលិកមន្ទីរពេទ្យចារីទៅបាត់ មិនរំខានដល់លោកអធិការខណ្ឌច្បារអំពៅទេ

ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ៩ និង២៦នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាពកាច់.ក ម៉ូតូ នៅមុខបន្ទប់ជួលរបស់នារីម្នាក់ មានអាយុ ២៤ ឆ្នាំ មុខរបរបុគ្គលិកមន្ទីរពេទ្យចារី មានស្រុកកំណើតនៅឯខេត្តកំពង់ធំ ពេលនោះជនរងគ្រោះ បានឃើញ ក៏បានដេញតាមពីក្រោយ ប៉ុន្តែត្រូវបានលោកចោរ វៃប្រតាយប្រតប់មកវិញ បណ្ដាលឲ្យរងរបួស។

ម៉ូតូដែលបាត់ម៉ាក Honda Scoopyi ស៊េរីឆ្នាំ ២០១៧ ស្លាកលេខ តាកែវ 1L-7006 ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់សួរនាំ ធ្វើកំណត់ហេតុ ដោយជនរងគ្រោះ បានសូមសំណូមពរដល់មន្ត្រីប៉ូលិស ជួយរកម៉ូតូគាត់ បើករកឃើញ នឹងមានរង្វាន់លើកទឹកចិត្ត។

សូមបញ្ជាក់៖ មួយរយៈចុងក្រោយ សម្បូរទៅដោយចោរឆក់ចោរលួចម៉ូតូ ជាញឹកញយ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ជាពិសេសលោកអធិការខណ្ឌច្បារអំពៅ មេត្តាជួយពង្រឹងមន្ត្រីក្រោមឱវាទរបស់លោក ឲ្យមានការល្បាតពួនស្ទាក់ កុំឲ្យកើតមានបទល្មើស ក្នុងមូលដ្ឋានរបស់លោក ធ្វើឲ្យពលរដ្ឋរិះគន់តទៅទៀត៕

មតិយោបល់