ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រមុខការបរទេសអឺរ៉ុបនិងអាមេរិក ជំរុញឱ្យតួកគី គោរពរដ្ឋធម្មនុញ្ញនិងនីតិរដ្ឋ បន្ទាប់ពីបន្តចាប់ឃុំខ្លួននិងបណ្តេញពីការងារ

អឺរ៉ុបនិងអាមេរិក: លោកស្រី Federica Mogherini ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប និងលោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានជំរុញឱ្យប្រទេសតួកគី គោរពរដ្ឋធម្មនុញ្ញ និង នីតិរដ្ឋ បន្ទាប់ពីតួកគីនៅតែបន្តតាមចាប់ឃុំខ្លួនឧត្តមសេនីយ៍ ១០៣នាក់និងបន្តបណ្តេញមន្រ្តីចេញពីការងារ បន្ទាប់ពីរដ្ឋប្រហារយោធាបានបរាជ័យនៅតួកគី។ នេះបើយោងតាមការចេញផ្សាយដោយ AFP នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ។

លោកប្រធានាធិបតី Recep Tayyip Erdogan បានប្តេជ្ញាថា នឹងលុបបំបាត់សាកសពឲ្យអស់របស់រដ្ឋមួយនេះ ដែលមានវីរុស ដែលបណ្តាលមកពីការបះបោរ។ ហើយរដ្ឋាភិបាលតួកគីបានអះអាងថា បព្វជិតលោក Fethullah Gulen នៅពីក្រោយផែនការនេះ។ លោក Gulen កំពុងតែរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក និងបានបដិសេធយ៉ាងខ្លាំងមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះ៕

ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Bekir Bozdag បានឲ្យដឹងថា តួកគីបានចាប់ឃុំខ្លួនមនុស្សកើនឡើងដល់ ៦.០០០នាក់ ភាគច្រើនរួមបញ្ចូលទាំងទាហានជាន់ខ្ពស់និងចៅក្រមផងដែរ ដែលបានជាប់ពាក់ព័ន្ធធ្វើរដ្ឋប្រហារបានបរាជ័យ កាលពីថ្ងៃសុក្រ ។

លោកថា ប្រតិបត្តិការបោសសំអាតកំពុងបន្ត ហើយតួលេខនៃការចាប់ខ្លួននេះនឹងកើនឡើងបន្ថែមទៀត។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មនុស្សស្លាប់កើនឡើងដល់ ២៩០នាក់នៅក្នុងការប៉ះទង្គិចគ្នា អំឡុងពេលធ្វើរដ្ឋប្រហារយោធា៕

Federica Mogherini and John Kerry

មតិយោបល់