ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្លន់នៅខណ្ឌចំការមន

ព្រៃវែងៈ នៅវេលាម៉ោង ៤និង១៥នាទីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីប្លន់យកប្រាក់ នៅចំណុចផ្ទះឈ្មោះ យ៉េត ម៉ៅ ភេទប្រុស អាយុ ៣៦ឆ្នាំ ក្នុងភូមិព្រៃចំការជើង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ លឹម រតនៈ ភេទប្រុ អាយុ ៣៧ឆ្នាំ រស់នៅ បូរីពិភពថ្មី ចំការដូង រាជធានីភ្នំពេញ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចដងផ្លូវ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាងដកហូត៖
-ម៉ូតូស្តុបពី ១ គ្រឿង
-ខ្សែកផ្លាកទីន១ ខ្សែ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងភស្តុតាង ត្រូវបានកសាងសំណុំរឿង ទៅឲ្យនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធី៕

មតិយោបល់