ព័ត៌មានជាតិ

កាប់ជាច្រើនកាបិត ព្រោះខឹងគេមាក់ងាយគ្រួសារ

កណ្តាល: ស្រ្តីម្នាក់បានរងរបួសធ្ងន់ ក្រោយពីបុរសម្នាក់បានយកកាំបិតប៉័ងតោកាប់ជាច្រើនកាំបិតកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះ ភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសឈ្មោះ ឈឹម ឈាង ភេទប្រុស អាយុ ៣១ឆ្នាំទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្កណ្ដាល មុខរបរ កម្មករ។ ជនរងគ្រោះឈ្មោះ ស្រី សុខវង្ស ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ និងជនសង្ស័យជាមនុស្សរស់នៅជិតខាងគ្នា ហើយមិនដែលមានទំនាស់ទាស់ទែងគ្នាអ្វីឡើយ។ ជនរងគ្រោះ គឺជាមនុស្សមានចិត្តទូលាយ រាល់ពេលមានចំណីអាហារតែងតែឲ្យទៅជនសង្ស័យហូបចុកជាញឹកញាប់។ ប៉ុន្តែជនសង្ស័យកើតចិត្តច្រណែន និងជនរងគ្រោះដោយគិតថា ជនរងគ្រោះមាក់ងាយក្រុមគ្រួសារខ្លួន។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះកំពុងសម្រាកក្នុងផ្ទះ ក៏ស្រាប់តែជនសង្ស័យបើកទ្វារចូលទៅក្នុងផ្ទះកាន់កាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត បណ្តលឲ្យរងរបួសធ្ងន់។ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះ ប្ដឹងទៅសមត្ថកិច្ចនគរបាលជំនាញស្រុក ចុះឃាត់ខ្លួនបានជនសង្ស័យនៅវេលាម៉ោង៨ព្រឹកថ្ងៃដដែល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕

បុរសកាប់ស្រ្តី (1)

បុរសកាប់ស្រ្តី (2)

បុរសកាប់ស្រ្តី (3)

មតិយោបល់