រតនគិរីៈ ស្ត្រីគ្រួសារក្រីក្រម្នាក់ឆ្លងទន្លេលើចិញ្ចើមផ្លូវ ខណៈឈឺពោះធ្វើដំណើរមកមន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទី រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បន្ទាប់ពីទទូលបានព័ត៌មានប្រជាពលរដ្ឋក្រុមគ្រូពេទ្យបង្អែកខេត្តរតនគិរី ចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ទាំងកូននិងម្តាយ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លោក វេជ្ជបណ្ឌិត ហ៊ីង ផានសុគន្ធា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ថា ស្ត្រីខាងលើផុតគ្រោះថ្នាក់ ហើយដោយក្រុមគ្រូពេទ្យបានយកចិត្តដាក់មើលថែរក្សាដោយមិនគិតកំរៃសេវាអ្វីនោះទេ។
លោកបានបន្តឲ្យដឹងទៀតថា ស្ត្រីរូបនោះមានឈ្មោះ ជុំ សំអាត អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានប្តីឈ្មោះ លី ចំរើន អាយុ៤២ឆ្នាំ មានកូនទី៤ ប្រុសទម្ងន់២.២ខាំ ដេកសម្រាកក្នុងមន្ទីរពេទ្យក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ផងដែរ៕
មតិយោបល់