អង់គ្លេស: សមាជិកសភាបានបន្តបោះឆ្នោតគាំទ្រជាថ្មីនៃកម្មវិធីប្រព័ន្ធអាវុធនុយក្លេអ៊ែរ Trident របស់ ចក្រភពអង់គ្លេស ដែលបានបោះឆ្នោតគាំទ្រ ៤៧២សម្លេង ទល់នឹង ១១៧សម្លេង នៅក្នុងការពេញចិត្តនៅក្នុងសភា។ ការបោះ ឆ្នោតអនុម័តផលិតនាវាចម្បាំងមុជទឹកចំនួនបួនក្នុងទំហំទឹកប្រាក់ចំនួន ៣១ពាន់លានផោន។ នេះបើយោងតាមការចេញផ្សាយ ដោយ BBC នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
លោក Michael Fallon រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងប្រាប់សមាជិកសភា អំពីការគំរាមកំហែងនុយក្លេអ៊ែរនេះ ចេះតែ កើនឡើងនៅជុំវិញពិភពលោក ដូច្នេះហើយការអនុម័តប្រព័ន្ធអាវុធ Trident ធ្វើឲ្យសត្រូវរបស់យើងមានការភ័យខ្លាចបំផុត។
លោក Jeremy Corbyn មេដឹកនាំបក្សពលករបានជម្រុញឲ្យសមាជិកសភាមកពីបក្សពលករសរុបចំនួន ៤៧រូប បានបោះឆ្នោត ប្រឆាំងនឹងការការងារបន្តនេះ ខណៈពេលដែលអ្នកផ្សេងទៀតអនុបវាទ៕
មតិយោបល់