ព័ត៌មានជាតិ

រថយន្ត១គ្រឿង បែកកង់ក្រទ្បាប់ជាច្រើនជុំ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺៈ កាលពីវេលាម៉ោង២ និង១៨នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវជាតិធ្វើថ្មី មិនទាន់មានលេខ ពីអូររទេះភ្លូក-ចាន់ថ្នាល ត្រង់ចំណុចលូស្រែច្រុះ ភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង។

រថយន្តម៉ាក ហ៊ីលុចវីហ្គោ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2F-7487 បើកបរពីលិចទៅកើត បានបែកកង់ រួចក្រទ្បាប់ជាច្រើនជុំ (ក្រទ្បាប់ខ្លួនឯង មិនបានបុកជាមួយអ្វីទេ) បណ្តាលឲ្យអ្នកបើកបរ រងរបួសស្រាល និងអ្នករួមដំណើរម្នាក់ទៀត បានស្លាប់នៅនឹងកន្លែងកើតហេតុ។

ជនរងគ្រោះទាំងនាក់ មិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋានទេ ដោយមូលហេតុ សមាជិកជនរងគ្រោះ ដែលមកយកនោះ មិនសហការជាមួយសមត្ថកិច្ចទេ បានដឹកជនរងគ្រោះចេញទៅបាត់ ចំណែករថយន្តវិញ បានហៅឡានមកស្ទូចយកតាមក្រោយ៕

មតិយោបល់