កំពង់ស្ពឺៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ មានករណីចងកធ្វើអត្ដឃាតដោយខ្លួនឯង ចំណុចភូមិចំការស្បូវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ជនរងគ្រោះ ហុក ចែម ភេទប្រុស អាយុ ៣៨ឆ្នាំ បានចងកធ្វើអត្តឃាតដោយឯងនៅក្នុងផ្ទះ និងខ្សែភ្លើងពណ៌ខ្មៅក្រហម ប្រវែង ៣ម៉ែត្រ យកទៅចងនឹងខ្នមក្នុងផ្ទះ រួចចងកស្លាប់ភ្លាមៗនៅនិងកន្លែង។
យោងតាមការបំភ្លឺពីក្រុមគ្រួសារ និងជុំវិញកន្លែងកើតហេតុ ជនរងគ្រោះព្យាយាមចងកជាច្រើនលើក ប៉ុន្តែក្រុមគ្រួសារឃាត់ទាន់
មូលហេតុ៖ ស្រវឹងស្រាសសៃប្រសាទ។
ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់