ព័ត៌មានជាតិ

រុស្ស៊ី ព្រមានពីការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ នៅក្នុងតំបន់អឺរ៉ុប

(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍នេះបានព្រមានថាខ្លួនអាចនឹងត្រូវបានបង្ខំឱ្យដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរយៈចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប ក្នុងករណីដែលទីក្រុង ម៉ូស្គូយល់ថា NATO មានផែនការដាក់ពង្រាយមីស៊ីលប្រភេទនេះ។ នេះបើតាលោក Sergei Ryabkov។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ធ្វើការព្រមានបែបនេះ នៅចំពេលហានិភ័យមានការពាក្យចចាមអារ៉ាមជាច្រើនថារុស្ស៊ីអាចនឹងបើកការវាយប្រហារ ទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅខែមករា ឬខែកុម្ភៈ ដើមឆ្នាំ២០២២ខាងមុខ។ បើតាមលោក Sergei Ryabkov រុស្ស៊ីអាចនឹងត្រូវបង្ខំចិត្តធ្វើសកម្មភាព បើប្រទេសលោកខាងលិច បដិសេធមិនចូលរួមក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ INF នៅអឺរ៉ុប ជាផ្នែកមួយនៃកញ្ចប់ធានាផ្នែកសន្តិសុខ ដែលត្រូវបានចាត់ទុកជាមធ្យោបាយ ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេនោះ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមថា «ការមិនរីកចម្រើនទៅមុខនៃដំណោះស្រាយផ្នែកនយោបាយ និងការទូត នឹងជំរុញឲ្យរុស្ស៊ីឆ្លើយតបដោយមធ្យោបាយយោធា និងបច្ចេកវិទ្យាផ្នែកយោធា»៕

ប្រភព៖ Reuters

 

មតិយោបល់