ព័ត៌មានជាតិ

មន្រ្តីរបស់សាលាក្រុងចុះឈូសឆាយបើកយកចិញ្ចើមផ្លូវក្រោយពីតំបន់មួយចំនួនមានការសាងសង់សំណង់ ចាក់សាបឬតសំយាបលយចូលមកដល់ចំណីផ្លូវ

ព្រះសីហនុៈ នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ លោកអ៊ី សុខឡេង បានចាត់មន្ត្រីដឹកនាំដោយលោក គង់ សោភា សហការជាមួយមន្ត្រីសង្កាត់លេខ ៣ និងប្រជាការពារក្រុង ចុះឈូសឆាយបើកយកចិញ្ចើមផ្លូវ នៅតាមបណ្ដោយផ្លូវ (ឧតុនិយម) ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ក្រោយពីតំបន់នោះមានការសាងសង់សំណង់ ចាក់សាបឬតសំយាបលយចូលមកដល់ចំណីផ្លូវ ពីសំណាក់អាជីវករជនជាតិចិនមួយចំនួន ដែលតាមលោក គង់ សោភា បានឲ្យដឹងថា បានបង្កផលប៉ះពាល់ តាមបណ្ដោយផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឲ្យមានការកកស្ទះចរាចរណ៍ នឹងបាត់បង់សោភ័ណភាពទីក្រុងទៀតផង។
ចំពោះទីតាំងដែលបានអនុវត្តនេះ លោកអភិបាលរងក្រុងបានបញ្ជាក់ថា ក្រុមការងារសាលាក្រុង បានចុះធ្វើការណែនាំ និងធ្វើកំណត់ហេតុចំនួន២ដងរួចមកហើយ ទាំងលើកនេះគឺ ៣ដង ប៉ុន្តែម្ចាស់ សំណង់ក៏ដូចជាម្ចាស់អាជីវកម្ម ខាងលើមិនយកចិត្តទុកដាក់ចំពោះសេចក្ដីណែនាំរបស់រដ្ឋបាលក្រុងនោះឡើយ ទើបរដ្ឋបាលក្រុងសម្រេចធ្វើការឈូសឆាយ បើកយកចិញ្ចើមផ្លូវវិញ៕

 

មតិយោបល់