ព័ត៌មានជាតិ

Apple ​មាន​តម្លៃ​ចាប់​ពី ​៣៥០​ ដល់​១៧.០០០​ដុល្លារ​

ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងនៅយប់មិញនេះថា នាឡិកាឆ្លាតវៃ Apple Watch នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី២៤ ខែ​មេសា ឆ្នាំ ២០១៥ ប៉ុន្តែ ចាប់ពីថ្ងៃទី១០ ខែមេសាគឺអាចធ្វើការបញ្ជាទិញទុកជាមុនបាន ដោយក្នុងនោះមានតម្លៃ​មាន​ចាប់ពី ៣៥០ដុល្លារអាមេរិក រហូតដល់ ១៧.០០០ដុល្លារអាមេរិក។

នាឡិកាឆ្លាតវៃរបស់ Apple មាន ៣ប្រភេទខុសគ្នា ដោយក្នុងនោះមាន​ Apple Watch Sport ដែលក់ក្នុងតម្លៃ​ចាប់ពី ៣៥០​ ដល់៤០០ដុល្លារអាមេរិក ចំណែក Apple Watch ធម្មតាលក់ចាប់ពី ៥៥០ ដល់ ១.១០០ដុល្លារអាមេរិក និង​ Apple Watch Edition ដែលបំពាក់មាស ១៨ការ៉ាត់ លក់ចាប់បី ១០.០០០ដល់ ១៧.០០០ដុល្លារអាមេរិក៕

apple-watch-h1

មតិយោបល់