ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តធ្លាក់ផ្លូវ ទៅបុកនឹងដើមឈើ បណ្តាលឲ្យរងរបួស ២នាក់

កោះកុង: កាលពី ៩ និង០០ នាទីយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកធ្លាក់ផ្លូវ ទៅបុកដើមឈើ បណ្តាលឲ្យរបួសស្រាលជនជាតិចិន ២នាក់។

រថយន្តម៉ាក Tacoma ១ គ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២AV ៦៦៣១ បើកបរដោយជនជាតិ ក្នុងស្ថានភាពលឿន បានជួបឧប្បទ្ទេវហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅចំណុចវិថីព្រឹទ្ធាចារ្យសាយភូថង ត្រង់ផ្លូវកោងចម្ការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ។

ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយសមត្ថកិច្ច ចុះធ្វើការត្រួតពិនិត្យ ឃើញនៅក្នុងរថយន្ត មានប័ណ្ណសម្គាល់ខ្លួន របស់ជនជាតិចិន ២ សន្លឹក ចំណែកឯរថយន្ត ខូចខាតធ្ងន់ ត្រូវបានយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់