ព័ត៌មានជាតិ

សូមប្រយ័ត្នបងប្អូន! កុំខ្ចីប្រាក់ពីក្រុមហ៊ុនផ្ដល់កម្ចីគ្មានច្បាប់ ឬក្រុមចុះផ្ដល់ប្រាក់កម្ចីតាមផ្ទះទ្បើយ

ភ្នំពេញ: យោងតាមផេកនាយកដ្ឋានកណ្ដាលសន្តិសុខ បានជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន កុំឲ្យខ្ចីប្រាក់ពីក្រុមហ៊ុនផ្ដល់កម្ចីគ្មានច្បាប់ ឬក្រុមចុះផ្ដល់ប្រាក់កម្ចីតាមផ្ទះ ឬដល់កន្លែងរបស់អ្នកនោះទេ។

ក្រុមទាំងនោះ គ្មានទីតាំងច្បាស់លាស់ ហើយអ្នកនឹងប្រឈម៖ ការប្រាក់ខ្ពស់, ការជំរិត, គំរាមកំហែង, ការដកហូតសម្ភារ:, យានយន្ដ, អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ផ្សេងៗ។

អ្នកនឹងអាចធ្លាក់ ក្នុងអន្ទាក់បំណុល របស់ក្រុមទាំងនោះ បន្តបន្ទាប់ ក្រោយពីការខ្ចីលើកទីមួយ។ ដូចនេះ៖

– មិនត្រូវនៅម្នាក់ឯង ប្រសិនបើក្រុមប្រភេទនេះ ចូលមកកាន់ទីតាំងរបស់អ្នក ដើម្បីនិយាយឲ្យអ្នកខ្ចីប្រាក់
– មិនត្រូវផ្ដល់ព័ត៌មានធនាគារ ឬចេញសែកធានាឲ្យអ្វីឡើយ

– កុំផ្ដល់ឯកសារដើមណាមួយឲ្យពួកគេ
– កុំផ្ដល់ព័ត៌មានផ្ទាល់ខ្លួន គ្រួសារ ការងារ មិត្តភក្តិ ។ ល។

– ត្រូវសួរនាំឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ម្ចាស់ក្រុមហ៊ុន ទីតាំង និងលិខិតអនុញ្ញាតអាជីវកម្ម
– ត្រូវធ្វើកម្ចីជាមួយគ្រឹះស្ថាន ស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងទទួលស្គាល់ដោយច្បាប់៕

មតិយោបល់