ព័ត៌មានជាតិ

ទប់កំហឹងមិនជាប់ លេងសុទ្ធតែយកចានគោមវាយគ្នា មានអីចូលប៉ុស្តិ៍បានសម្រេច

កំពង់ឆ្នាំង: កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២១០៩ នៅចំណុចផ្ទះភូមិប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះភូ មករា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌ បានយកចានគោមវាយទៅលើជនរងគ្រោះឈ្មោះ ម៉ម សៅភិរម្យ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៌។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់