កូរ៉េៈ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា របបក្រុងព្យុងយ៉ាង ដែលស្ថិតនៅក្រោមការត្រួតត្រាយផ្លូវរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាញ់សាកល្បងគ្រាប់រ៉ុក្កែតថ្មីជាលើកទី ២របស់ខ្លួន នាសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានដកស្រង់ព័ត៌មានពីទីភ្នាក់ងារកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការបាញ់សាកល្បងមួយនេះ។
ដោយប្រភពដដែល បានអះអាងថា ប្រព័ន្ធបាញ់រ៉ុក្កែតលើកនេះ មានសមត្ថភាពខ្ពស់ ដែលទើបនឹងបង្កើតថ្មី ហើយត្រូវបានពិនិត្យមើល និងអនុវត្តក្នុងការគ្រប់គ្រងមីស៊ីលពីកូរ៉េខាងជើង៕
មតិយោបល់