ព័ត៌មានជាតិ

ទណ្ឌិតវាយគ្នាសន្លប់ស្តូកក្នុងពន្ធនាគារខេត្តកណ្តាល

កណ្ដាលៈ អ្នកទោសម្នាក់ជាប់ចោទពីបទលួច បានវាយអ្នកទោសម្នាក់ទៀត ជាប់ចោទពីបទមនុស្សឃាត បណ្ដាលឱ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ខណៈដែលមន្ត្រីអនុរក្សពន្ធនាគារបញ្ចេញពីក្នុងទ្រុងមកឱ្យងូតទឹកមុនប្រយ័ត្នក្នុងរបងពន្ធនាគារ ខេត្តកណ្ដាល
កាលពីម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៨កក្កដា។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យ ដែលបានឃាត់ខ្លួនជាទណ្ឌិត ជាប់ចោទពីបទលួច ឈ្មោះយូ សេងលី ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅទីភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នកំពុងជាប៉ឃុំនៅ ក្នុងពន្ធនាគារខេត្តកណ្តាល ។ ត្រូវបាននគរបាល ក្រុងតាខ្មៅ ឃាតខ្លួន និងកសាងសំណុំរឿងបន្ថែមពី​​លើទោសដែល​មានស្រាប់។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិច ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើតនៅ ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល (ទណ្ឌិត)ជាប់ពីបទមនុស្សឃាត ។

មន្ត្រីនគរបាលបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា មូលហេតុ នាំឱ្យមានអំពើហិង្សានេះ គឺដោយសារជនសង្ស័យ ចោទ ជនរងគ្រោះថា បាននិយាយដើមខ្លួន ថាប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារ។ លុះនៅវេលាកើតហេតុខាងលើពេលដែល​​ជន​រងគ្រោះកំពុងតែឈនៅក្បែ របងអគារ ពេលនោះស្រាប់តែជនជនសង្ស័យដែលខាងអនុរក្សពន្ធនា គារ បញ្ចេញឲ្យមកងូតទឹកនៅក្រៅអាគារឃុំខ្លួន បានដើរទៅពីក្រោយខ្នងជនរងគ្រោះហើយបានវាយទៅលើជនរងគ្រោះមួយដៃចំមុខ និងធាក់មួយជើង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅលើជញ្ជាំងអាគារពកក្បាលចំហៀងខាងឆ្វេងសន្លប់បាត់ស្មារតី ហើយត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ចូលទៅក្នុងអាគារឃុំខ្លួនវិញ ដើម្បីកសាងសំណុំរឿងផ្តន្ទាទោស បន្ថែមតាមនីតិវិធី។

សូមបញ្ជាក់ថា នៅក្នុងពន្ធនាគារខេត្តកណ្តាល សំបូរទៅដោយអ្នកទោសប្រព្រឹត្តអំពើរខុសច្បាប់ជាច្រើន និងមានបើកដៃពីមន្ត្រីពន្ធនាគារផងថែមទៀត៕

មតិយោបល់