ព័ត៌មានជាតិ

ទិដ្ឋភាពអាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាន នៅឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន

ភ្នំពេញៈ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលក្រុងព្រះសីហនុ និងដោយមានការចូលរួមពីមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ ក្រុមហ៊ុនប្រមូលសំរាម KSWM ក្រុមហ៊ុនប្រមូលសំណល់សំណង់ និងអាជីវករលក់ដូរនៅឆ្នេរអូរឈើទាល បានរួមគ្នាសម្អាតកំប្លោក នៅឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន មានចំនួនអ្នកចូលរួមដូចខាងក្រោម ៖

១/ មន្ត្រីក្រុង ប្រជាការពារក្រុង បុគ្គលិកអនាម័យក្រុង និងសង្កាត់ទាំង៤ សរុបចំនួន ១៦៤នាក់។
២/ មន្ត្រីមន្ទីរបរិស្ថានសរុបចំនួន ៤នាក់។
៣/ មន្ត្រីមន្ទីរទេសចរណ៍សរុបចំនួន ០៨នាក់ និង គ្រឿងចក្រសម្អាត២គ្រឿង។
៤/ បុគ្គលិកក្រុមហ៊ុនKSWM សរុបចំនួន១៦នាក់ និងឡាន២គ្រឿង។
៥/ ក្រុមហ៊ុនសំណល់សំណង់សរុបចំនួន ៤នាក់ និងគ្រឿងចក្រចូកចំនួន ០២គ្រឿង។
៦/ អាជីវករលក់ដូរនៅឆ្នេរអូរឈើទាល ១០នាក់។

សរុបអ្នកចូលរួមទាំងអស់ ២០៦នាក់។ ជាលទ្ធផលកំប្លោក ត្រូវបានសម្អាតស្អាតពីឆ្នេរអូរឈើទាល និងឆ្នេរអារីស្តុន វិញហើយ៕

មតិយោបល់