ព័ត៌មានជាតិ

ឡាវប្រកាសពីការរកឃើញអ្នកស្លាប់ដំបូងគេបំផុតដោយសារកូវីដ-១៩

 

(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះបានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងគេបំផុតដោយសារ COVID-19 នៅក្នុងប្រទេស។

ជនរងគ្រោះខាងលើគឺជាស្ត្រីម្នាក់មានអាយុ ៥៣ឆ្នាំ ដែលបានចូលសម្រាកព្យាបាល COVID-19 នៅឯមន្ទីរពេទ្យមួយ ក្នុងទីក្រុងវៀងច័ន្ទ ចាប់តាំងពីថ្ងៃទី៣០ ខែមេសាមក។

ក្រសួងសុខាភិបាលឡាវ ក៏បានប្រកាសពីគាររកឃើញអ្នកឆ្លង ៦៩នាក់បន្ថែមទៀត ផងដែរនាំឱ្យអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសកើនដល់ ១,៣០២នាក់ និងជាសះស្បើយឡើងវិញ ២៣២នាក់៕

XInhua៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១

 

 

មតិយោបល់