ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៣ និង១៤នាទីរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១១២ កែងផ្លូវ ២៥៣ ម្ដុំជាប់នឹងរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ កំពុងជិះម៉ូតូ ម៉ាក ស៊ុយសុគី ស្ទេប ស្រាប់តែលេចមុខជនសង្ស័យ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ប៉ុន្តែមិនបានសម្រេច បណ្ដាលឲ្យជនរងគ្រោះ ដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចជួយសង្គ្រោះជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។
សូមបញ្ជាក់៖ មួយរយៈនេះ ក្នុងខណ្ឌទួលគោក សម្បូរទៅដោយចោរឆក់ចោរលួច ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានក្ដីព្រួយបារម្ភយ៉ាងខ្លាំង៕
មតិយោបល់