ព័ត៌មានជាតិ

មន្ត្រីប៉ូលិសម្នាក់ ត្រូវជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ កាលពីវេលាម៉ោង ០១និង៣០នាទីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៩ មានករណីលួចមានស្ថានទំងន់ទោស (យកដែកចុងស្រួចឆ្កឹសសោផ្ទះ យកក្រណាត់ចំនួន១២កី) នៅចំណុចផ្លូវជាតិលេខ០៥ផ្ទះលេខគ្មាន ក្រុម ០៤ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១.ឈ្មោះ ឈឿន វណ្ណា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មានក្រុមទី៤ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀន។

ជនសង្ស័យទី២ ឈ្មោះ ជុំ ដា រិទ្ធ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មាន ក្រុមទី៤ ភូមិ ខ.១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) មានសាធាតុញៀន ។

ជនរងគ្រោះឈ្មោះ ហូ ហុកធី ភេទ ប្រុស អាយុ ១៩ ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទលេខ ក្រុមទី៤ ភូមិ ខ.១ សង្កាត់ច្រំាងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរនគរបាល។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនរងគ្រោះ បានទុកក្រណាត់ជាច្រើនកី នៅក្នុងផ្ទះ ហើយក៏បានចាក់សោត្រឹមត្រូវ រួចក៏ចូលសម្រានក្នុងផ្ទះ។ លុះព្រឹកទ្បើងវេលាម៉ោង០៦ និង០០ព្រឹក មើលមកផ្ទះស្រាប់ តែរបើកសោទាំង០២ ភ្លាមៗនោះជនរងគ្រោះ ក៏បានពិនិត្យក្រណាត់នៅក្នុងផ្ទះ ក៏បាត់ចំនួន១២កី ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។

ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចក្រុមទី៤ភូមិខ.១ សង្កាត់ច្រាំងចំរេះទី២ នៅខែឆ្នាំដដែលវេលាម៉ោង៩ និង៣០នាទី។

សម្ភារៈដកហូតបានរួមមាន៖ ក្រណាត់ចំនួន ១២ កី ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្ន កម្លាំងខណ្ឌ និងប៉ុស្តិ៍ កំពុងសាកសួរជនសង្ស័យ រកបក្ខពួកបន្ថែម និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់