ប្រធានាធិបតីហ្វីលីពីនបានប្រឈមមុខនឹងការរិះគន់ចំពោះវិធីសាស្ត្ររបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងមេគ្រឿងញៀននៅក្នុងប្រទេសរបស់លោក ដែលរាប់បញ្ចូលទាំងការសម្លាប់ក្រៅប្រព័ន្ធច្បាប់ផងដែរ។ ក្រោយមក លោកប្រធានាធិបតីរូបនេះបានអះអាងថា វិធីសាស្ត្រដ៏ឃោរឃៅមួយ គឺជាការចាំបាច់ ដើម្បីកម្ចាត់ក្រុមជួញដូរគ្រឿងញៀនដែលលោកមើលឃើញថាជាបញ្ហាសន្តិសុខជាតិ។
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានរិះគន់ទៅលើគំនិតមួយដែលថា លោកនឹងប្រឈមមុខចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញបទចោទប្រកាន់អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ថា «ជារឿងឆ្កួត»។
លោកបាននិយាយថា «ហេតុអ្វីបានជាខ្ញុំការពារ ឬប្រឈមមុខនឹងការចោទប្រកាន់ចំពោះមុខជនជាតិស្បែកស? វាជារឿងមួយដ៏ឆ្កួត»។
ទោះជាយ៉ាងណា លោកប្រធានាធិបតីបានប្រកែកថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការកាត់ទោសចំពោះការបង្ក្រាបគ្រឿងញៀនរបស់លោក ប៉ុន្តែមានតែប្រជាជនផ្ទាល់របស់លោកប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍ពីវា។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើវាមិនមែនសម្រាប់លោកទេនោះ ហ្វីលីពីនប្រហែលជាកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរដូចជាបញ្ហាដែលត្រូវបានរកឃើញនៅក្នុងប្រទេសម៉ិកស៊ិកូដែលជាកន្លែងក្រុមជួញដូរគ្រឿងញៀនអាចមានឥទ្ធិពលទៅលើការបោះឆ្នោតក្នុងតំបន់ និងការប្រឆាំងទៅនឹងអាជ្ញាធរដោយបើកចំហ។
លោក ឌូទើតេ បាននិយាយថា «ខ្ញុំនឹងប្រឈមមុខចំពោះតុលាការ ដែលខ្ញុំត្រូវបានចោទប្រកាន់នៅក្នុងតុលាការហ្វីលីពីន នៅចំពោះមុខចៅក្រមហ្វីលីពីន។ យើងសម្លាប់ពួកគេពីព្រោះពួកគេបានប្រឆាំងតបវិញ។ ដូច្នេះហើយបានជាខ្ញុំចង់រិះគន់ចៅក្រមនៅទីនោះ។ អ្នក គឺជាមនុស្សល្ងីល្ងើ។ អ្នកចង់ឱ្យប្រទេសរបស់ខ្ញុំធ្លាក់ទៅក្នុងទឹក!»៕
មតិយោបល់