ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីព្រឹក កម្លាំងនគរបាលសណ្តាប់ធ្នាប់ បានសហការជាមួយគណៈកម្មការផ្សារដើមគរ ចុះរៀបចំសណ្តាប់ធ្នាប់ នៅលើមហាវិថីព្រះមុន្នីរ៉េតមុខផ្សារដើមគរ ឈប់ចតរថយន្ត រ៉ឺម៉កម៉ូតូលើទ្រូងផ្លូវ នឹងបានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារទំនប់រួច ម៉ោង០៩និង០០នាទីដល់ម៉ោង១២និង៣០នាទី បន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅលើមហាវិថីសហព័ន្ធរុស្សីពីស្ពានអាកាស៧មករា ដល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ចំពោះរថយន្ដដែលឈប់ចតលើផ្លូវដែលល្មើស នឹងផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ បើកបរបញ្ច្រាស់ទិស ឈប់ហៅម៉ូយ ឈប់ចតកន្លែងរថយន្តក្រុងដោយបញ្ជូនរថយន្តចំនួន ០៧គ្រឿង ទៅរក្សារទុកនៅការិយាល័យ៕
ព័ត៌មានជាតិ
មតិយោបល់