ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាបផ្ទះកោសជប់ម៉ាស្សា សង្ស័យជាប់ពាក់ សញ្ញាកម្ម ឃាត់ខ្លួនស្រ្តី៥នាក់

ភ្នំពេញៈ ស្រ្តីបម្រើសេវា និងប្រកបរបរ រកសុីកោសជប់ និងម៉ាស្សា ចំនួន៥នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ផងដែរ ត្រូវបាន កម្លាំងនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងបុ៉ស្តិ៍រដ្ឋបាល ចុះបង្ក្រាប ដោយឃាត់ខ្លួន និងដកហូតបានវត្ថុតាងមួយចំនួន ដោយជាប់ពាក់ព័ន្ធទៅនឹងករណីសញ្ញាកម្ម ។ កិច្ចប្រតិបត្តិការបង្ក្រាបខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះកោសជប់យុីហោ ផ្កាច័ន្ទ តាមផ្លូវបេតុង បរុីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីចំនួន៥នាក់ដែលនគរបាល ឃាត់ខ្លួន មានឈ្មោះ ទី១ ឈ្មោះ សុខ ហយ អាយុ២១ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅផ្ទះខាងលើ ។ ទី២ ឈ្មោះ ជួន ស្រីណា អាយុ២៣ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះខាងលើ ។ ទី៣ ឈ្មោះ ជួប ពិសី អាយុ១៨ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះខាងលើ ។ ទី៤ ឈ្មោះ ខ្លី ស្រីម៉ៅ អាយុ១៩ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះខាងលើ និងទី៥ ឈ្មោះ បិ៊ន ឃឿន អាយិ២៥ឆ្នាំ ជាម្ចាស់ផ្ទះ ។

ក្រៅពីឃាត់ខ្លួនស្រ្តីទាំង៥រូបខាងើ រួមទាំង មេខ្យល់ម្នាក់ផង សមត្ថកិច្ចរកឃើញ សៀវភៅ កត់ត្រា ភ្ញៀវ ចូល មួយក្បាល ស្រោមអនាម័យ មិនទាន់ប្រើ មួយចំនួន និង ស្រោមប្រើប្រាស់រួច មួយចំនួនទៀត។

កិច្ចប្រតិបត្តិការបង្ក្រាបខាងលើក្រោមការសម្របសម្រួល ពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ ផាត ផល្លា នាយរងការិយាល័យ ជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងបុ៉ស្តិ៍រដ្ឋបាល បង្ក្រាបចាប់ឃាត់ខ្លួន ស្រ្តីកោសជប់ ម៉ាស្សា ខាងលើ ចំនួន៥នាក់ រួមជាមួយវត្ថុតាង ដោយសង្ស័យជាប់ពាក់ព័ន្ធទៅនឹងសញ្ញសកម្ម។

ក្រោយពីឃាត់ខ្លួនបាន ក្រុមស្រ្តីទាំងនោះ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យជួញដូរមនុស្ស ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់