ព័ត៌មានជាតិ

ម៉ូតូសណ្តោងរ៉ឺម៉កបើកឆ្លងផ្លូវ ម៉ូតូសេ១២៥ បើកគេចមិនទាន់ជ្រុលបុកទទឹងរ៉ឺម៉ក រងរបួសធ្ងន់បាក់ជើងស្តាំម្នាក់

ភ្នំពេញ: យុវជនម្នាក់រងរបួសបាក់ជើងស្តាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូសេ១២៥ បើកបុកជាមួយម៉ូតូសណ្តោរ៉ឺម៉កបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាវ៉េវ ពណ៌ខៀវ បើកចេញពីផ្លូវបេតុងក្នុងភូមិ ឆ្លងផ្លូវសហព័ន្ធរុស្សី ពីជើងទៅត្បូង បំណងបត់ឆ្ពោះទៅកើត ទើបតែដល់ពាក់កណ្តាលផ្លូវ ស្រាប់តែភាគីម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AG-8211 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចគេចមិនទាន់ ជ្រុលទៅបុកពីទទឹងរ៉ឺម៉ក បណ្តាលឲ្យបោកដួលរងរបួសធ្ងន់ បាក់ជើងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តគ្លីនិកឯកជនយកទៅព្យាបាល ចំណែកមធ្យោបាយទាំង ២គ្រឿង ត្រូវបាននគរបាលជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់