ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបណ្តាលអោយមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានមេការបុរសជនជាតិចិនម្នាក់ និង២នាក់ទៀតជាកម្មករសំណង់២នាក់ប្តីប្រពន្ធ

ព្រះសីហនុ: នៅល្ងាចថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងក្រុងព្រះសីហនុភ្លៀងបានស្បើយបន្តិចហើយ ប៉ុន្តែនៅក្នុងលម្ហសមុទ្រមានខ្យល់និងរលកខ្លាំង។
ប្រភពពីអជ្ញាធរមូលដ្ឋានឲ្យដឹងថា ជំនន់ទឹកភ្លៀងដ៍អាក្រក់នេះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋយ៉ាងច្រើន មានដូចជារថយន្ត ម៉ូតូ សម្ភារ:ក្នុងផ្ទះ និងខូចខាតផ្លូវថ្នល់ ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័សាធារណ:ជាច្រើនកន្លែងទៀត ហើយកន្លែងលក់ដូរមួយចំនួនក្នុងក្រុងបានបិទផ្អាក។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមព្រលប់ថ្ងៃ៩ ខែសីហាដដែលនេះអជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ នៅមិនទាន់មានរបាយការណ៍ផ្លូវការពីចំនួននៃការខូចខាតនេះនៅឡើយ ដោយរង់ចាំការស្រាវជ្រាវបញ្ចប់។
គ្រោះធម្មជាតិជំនន់ទឹកភ្លៀងដ៍អាក្រក់នេះ ក៍បានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានមេការបុរសជនជាតិចិនម្នាក់ និង២នាក់ទៀតជាកម្មករសំណង់ជនជាតិខ្មែរ២នាក់ប្តីប្រពន្ធ ហើយជនរងគ្រោះទាំង៣ ស្លាប់ដោយសាររលំបាក់របងបេតុងសង្កត់លើ ពេលមានភ្លៀងខ្លាំង៕

 

មតិយោបល់