ព័ត៌មានជាតិ

ហួសចិត្ត! បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយសារមូលហេតុ….

កណ្ដាលៈ ករណីអត្តឃាត (ចងក) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ចំណុចចម្ការស្វាយរបស់ឈ្មោះ ពៅ អុល ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ៅ ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
១.ក្រម៉ាក្រឡាការ៉ូខៀវ ស ចំនួន ០១

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ម៉ោង ២០និង៣០នាទី ជនរងគ្រោះផឹកស្រាច្រៀងខារ៉ាអូខេជាមួយបងបង្កើត ក្នុងខ្ទមចាំចម្ការក្បែរផ្ទះហើយមានទំនាស់ពាក្យសំដីគ្នាបន្តិចបន្តួច ឪពុកបង្កើតឮក៏បានប្រៀនប្រដៅជនរងគ្រោះ កុំឲ្យឈ្លោះប្រកែកគ្នាជាមួយបងប្អូន បន្ទាប់មកជនរងគ្រោះក៏បានដើរចេញពីផ្ទះ ទៅបាត់មិនបានចូលផ្ទះវិញទេ ។
ក្រុមគ្រួសារជនរងគ្រោះមិនបានតាមរកជនរងគ្រោះទេ ដោយមូលហេតុទម្លាប់ជនរងគ្រោះ ចេញចូលផ្ទះមិនទៀងទាត់ពេលវេលាដើរបាត់ៗពីផ្ទះ ។
លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ប្រជាពលរដ្ឋឈ្មោះ សួន សុធា ភេទស្រី អាយុ ៣២ឆ្នាំ បានយកសម្រាមទៅបោះចោល មាត់ទន្លេក៏ប្រទះឃើញជនរងគ្រោះចងក លើដើមស្វាយហើយក៏ស្រែកឮដល់សាច់ញាតិ ទៅមើលឃើញជនរងគ្រោះចងកស្លាប់នៅលើដើមស្វាយ ។

តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ កន្លងមករយៈពេលកន្លះខែមកហើយ ជនរងគ្រោះធ្លាប់មានបំណងរត់ទៅលោតទឹក និងចងកសម្លាប់ខ្លួនម្ដងរួចមកហើយ តែបានម្ដាយតាមយកមកវិញ ដោយសារតែមានបញ្ហាទំនាស់ក្នុងគ្រួសារបងប្អូនបន្តិចបន្តួច។

តាមការពិនិត្យជនរងគ្រោះមានស្នាមជាំខ្មៅជុំវិញកការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន
ក្រោយពិនិត្យបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់