ព័ត៌មានជាតិ

អុញនោះ! រថយន្តថ្មីសន្លាង១គ្រឿង ផ្លាកលេខភ្នំពេញ 2BJ 4768 បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង

ភ្នំពេញៈ រថយន្តម៉ាក Ford Raptor ថ្មីសន្លាង១គ្រឿង បើកបរសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង សង្ស័យអ្នកបើកបរខុសបច្ចេកទេស ឬមានឧបសគ្គអ្វីនៅខាងមុខ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៅចំណុចគល់ស្ពានភូមិ ចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តខាងលើ មានពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BJ 4768 បើកបរដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តបានបើកតាមបណ្តោយផ្លូវពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់រងការខូចខាតតែម្តង តែក្នុងហេតុការណ៍នេះ មិនមានមនុស្សរងរបួសនោះទេ ។ ក្រោយពីកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តមកស្ទូច ដើម្បីឱ្យជាងជួសជុល ៕

មតិយោបល់