តាកែវៈ មុននេះបន្តិច វេលាម៉ោង៩៖៤០នាទី ថ្ងៃទី២០កក្កដានេះ មានសេចក្តីរាយការណ៍មកថា មានករណីនារីម្នាក់អារកសម្លាប់មិត្តស្រីខ្លួនឯង ទម្លាក់ចូលក្នុងទឹក នៅរមណីយដ្ឋានទន្លេបាទី ក្នុងស្រុកបាទី ខេត្តតាកែវ ហើយខណៈនេះ សមត្ថកិច្ចកំពុងស្រងសាកសពយកចេញពីក្នុងទឹក។
ប្រភពព័ត៌មានបញ្ជាក់ទៀតថា មុនពេលកើតគេឃើញ គូរស្នេហ៍វ័យក្មេងបានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងមិនចាំផ្លាកលេខ ទៅអង្គុយសាងសងនៅលើកញ្ចុស រមណីយដ្ឋានទន្លេបាទី បន្ទាប់មកមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែគេឃើញមាននារីម្នាក់បានយកកាំបិតចាប់អាករគូស្នេហ៍ខ្លួនបណ្តាលឲ្យស្លាប់ រួចរុញទម្លាក់ទឹកតែម្តង បន្ទាប់មកនារីនោះ បានជិះម៉ូតូវ៉េវ គេចខ្លួនបាត់ភ្លាមៗ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលស្លាប់នោះ គឺជាមនុស្សស្រីតែងខ្លួនធ្វើប្រុស ខណៈសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ និងកំពុងតាមប្រម៉ាញ់នារីជនដៃដល់។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ៕
មតិយោបល់