ព័ត៌មានសុខភាព

ការដើរលត់ជង្គង់ ជាលំហាត់ប្រាណដ៏ល្អសម្រាប់អ្នកជំងឺ

បរទេស៖ គ្រូពេទ្យនៅប្រទេសចិន បានផ្តល់អនុវសាសន៍ដល់អ្នកដែលទទួលរងនូវជំងឺចំនួន ឲ្យរៀនដើរលត់ជង្គង់។ នេះជាលំហាត់ប្រាណមួយ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺតម្រងនោម, ថ្លើម, ព្យាបាលជំងឺសន្លាក់ សូម្បីតែអ្នកឈឺជង្គង់ រួមទាំងករណីឈឺចាប់ផ្សេងៗជាច្រើនទៀត។

តើអ្នកគួរតែធ្វើបែបណា? ដាក់ខ្នើយទ្រាប់ខាងក្រោមជង្គង់របស់អ្នក ហើយចាប់ផ្តើមធ្វើដំណើរទៅមុខប្រសិនបើអ្នកត្រូវការដើរក្នុងផ្ទះ។ ដើម្បីឆាប់ទទួលបានលទ្ធផលល្អ អ្នកត្រូវធ្វើលំហាត់ប្រាណនេះឲ្យបាន ១៥ ទៅ ២០ នាទីជារៀងរាល់ថ្ងៃ។

លំហាត់ប្រាណមួយនេះ ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ដោយសារតែ​ជង្គង់​ជាប្រជុំ​នៃសសៃប្រសាទ​ជាច្រើន​ដែលភ្ជាប់​ទៅនឹង​សរីរាង្គ​ក្នុង​រាងកាយ​របស់អ្នក។ ឱសថស្ថានចិន បានទទួលស្គាល់ថា ការធ្វើលំហាត់ប្រាណនេះពិតជាអាចព្យាបាលសម្រាប់គ្រប់ស្ថានភាពជំងឺ៕

Knee-Walking

មតិយោបល់