ព័ត៌មានជាតិ

អ្នកបាត់ដំបងត្រៀមៗ ស្អែកនឹងមានការដាច់ភ្លើង

បាត់ដំបង: យោងតាមផេកអគ្គិសនីខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងចន្លោះពីម៉ោង ០៦ និង០០នាទីព្រឹក ដល់ម៉ោង ០៨ និង០០នាទីព្រឹក ក្រុមការងារនាយកដ្ឋានបញ្ជូនអគ្គិសនី នៃអគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន ចេញពីអនុស្ថានីយបាត់ដំបង CPTL ដែលបណ្ដាលឲ្យយដាច់ចរន្តអគ្គិសនី នៅផ្នែកខ្លះនៃសង្កាត់ស្វាយប៉ោ សង្កាត់វត្តគរ ផ្នែកខ្លះនៃសង្កាត់អូរម៉ាល់ ផ្នែកខ្លះនៃសង្កាត់ព្រែកព្រះស្ដេច ព្រមទាំងផ្នែកខ្លះនៃស្រុកឯកភ្នំ ផ្នែកខ្លះនៃស្រុកសង្កែ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មូលហេតុ៖ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន CPTL ធ្វើការរុះរើកែសម្រួលបង្គោលខ្សែបណ្តាញ តង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ពីអនុស្ថានីយបាត់ដំបង ទៅអនុស្ថានីយបន្ទាយមានជ័យ ដែលប៉ះពាល់គម្រោងពង្រីកផ្លូវជាតិលេខ៥៕

មតិយោបល់