ព័ត៌មានជាតិ

រថយន្ត Subaru បើកក្នុងល្បឿនលឿន បុកកាមារីបាឡែនវិលមួយជុំ រងការខូចខាតទាំងសងខាង

ភ្នំពេញៈ រថយន្ត មួយគ្រឿង បើកក្នុងល្បឿនលឿន ទៅបុករថយន្តកាមារីបាឡែនវិលមួយជុំ ខូចខាតទាំងសងខាង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង ២០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនដូនពេញ រាជធានីភ្នំពេញ ។

រថយន្ត SUBARU ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW 1255 បើកដោយបុរសជនជាតិចិនម្នាក់ ។ រថយន្ត កាមារី បាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2T 7420 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត SUBARU ខាងលើ បើកតាមបណ្តោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តបាឡែន ដែលកំពុងបើកតាមបណ្តោយផ្លូវព្រះនរោត្តម ពីជើងទៅត្បូង បណ្តាលឱ្យរងការខូចខាតខាងក្រោយ ផ្នែកខាងឆ្វេង រថយន្តវិលមួយជុំ រងការខូចខាតឯរថយន្តបង្ក ខូចខាតកំណាត់មុខយ៉ាងដំណំ ។ ក្រោយពីកើតហេតុ ភាគីទាំងសងខាងដោះស្រាយគ្នានៅកន្លែង ៕

មតិយោបល់